BOUSRA, Cambodia — For generations, the indigenous Bunong were famous as the great elephant keepers and masters of the forests in eastern Cambodia. They called the fertile, rolling hills of their ancestral homeland “meh ne,” or mother — a source of food, livelihoods and self-identity.

From its rich red soil, they harvested rice, pumpkins and bananas. From the towering forests, they gathered honey, resin and medicinal plants. Under the leafy canopies, they buried their dead and worshipped spirits they believed lived in the rocks and trees. Read More….

ចាកចេញស្រុកទេសទៅប្រថុយនឹងគ្រោះថ្នាក់ ព្រោះក្រពះ ។

Khmer monks make money in Siem

Khmer monks make money in Siems

ខ្មែរ ១១ នាក់ដែលគេថា បួសក្លែងក្ងាយហើយដើរបិណ្ឌបាត្រ យកតែលុយ … អានត…

ខ្មែរចូលប្លន់នៅស្រុកថៃ

cdsgf

ខ្មែរដែលគេចោទថាជាចោរប្លន់ អានត…

បើយើងមានមេល្អ យើងប្រហែលមិនធ្វើបែបនេះទេ ។

នេះជាទស្សនៈរបស់អ្នកស្តាប់របស់វិទ្យុអាស៊ីសេរីលើអត្ថបទដែលមានចំណងជើងថា ៖ ពលរដ្ឋអះអាងថាពលករវៀតណាម​ត្រូវ​គេដឹកមកធ្វើការកនុងក្រុមហ៊ុននៅរតនគិរី ។ ទស្សនៈនេះមានខ្លឹមសារដូចតទៅ៖

វឌ្ឍនា…ក្រុមហ៊ុនវៀតណាមមាន​ដីសម្បទានសេដ្ឋកិច្ចពីរសែនប្រាំមុឺនបីពាន់ប្រាំមួយរយម្ភៃបីហិកតានៅកម្ពុជា។​ មិនដឹង​ថា​កម្ពុជា​មាន​​ដី​សម្បទាន​សេដ្ឋកិច្ចនៅវៀតណាមប៉ុន្មានទេ? បើទាំងអស់សុទ្ធតែដាំកៅស៊ូ តើត្រូវមានកម្មករប៉ុន្មានជោះ​យកកៅស៊ូ​នៅ​ពេល​បានផល។បានពលករ/កម្មករពីណា បើពលករខ្មែរទៅថៃជាង៦សែននាក់ ទៅកូរ៉េ ទៅម៉ាឡេ? នៅពេលវៀតណាម​នាំពលករ/កម្មករចូល អ្នកណាហ៊ានស្រែកអាចត្រូវបានចោទថា"ប្រឆាំងអភិវឌ្ឍសេដ្ឋកិច្ច"។​លំហូរវៀតណាមចូលកម្ពុជា​អាចសន្ធឹក​ដូចព្យុះ។ ជាគំរោង ជាការឆ្លាតវៃរបស់វៀតណាម ឬជាគំរោងនិងការជំពាក់គុណវៀតណាមនិងភាពចាញ់​ប្រៀប​វៀត​ណាម​ក្នុងរឿងជាតិ។ នេះក៍ប្រហែលជាភាពដែលមិនអាចចៀសរួចនៅចំពោះមុខ"យុទ្ធសាស្ត្រមេ"​របស់វៀតណាម។ សមាហ​រណកម្ម​ទៅក្នុងអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥ សកលវូបនីយកម្ម ដែលជាចរន្តនយោបាយសកល​ថ្មីនេះ ក៍ប្រហែលជាអាចជំុរុញ​"ស្ថានភាពដែលមិនអាចចៀសវាងបាន"ឲ្យកាន់តែរឹងមាំ​ និងមានល្បឿនកាន់តែលឿន។ ទុទិដ្ឋិនិយម​ពេកហើយឬ?

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​គោល​នយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​ធានា​គុណភាព​អប់រំ​ឲ្យ​កាន់​តែ​ប្រសើរ។ កំណែ​ទម្រង់​ដំបូង​បំផុត​របស់​ក្រសួង​អប់រំ គឺ​ជា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ពេល​ប្រឡង ដោយ​អនុវត្ត​ពាក្យ​ស្លោក អ្នក​ចេះ គឺ​ជាប់។

…គ្រូបង្រៀន​ភាគ​ច្រើន​រអ៊ូ​ថា មាន​សិស្ស​មួយ​ចំនួន​រៀន​ថ្នាក់​ទី​៧ ហើយ​អាន​អក្សរ​មិន​ដាច់​ផង។ ពិបាក​ទាំង​វិធីសាស្ត្រ យ៉ាប់​ទាំង​កម្មវិធី​សិក្សា សៀវភៅ​សិក្សា​ចេះ​តែ​វិវឌ្ឍន៍ ឯ​ការ​បំពាក់បំប៉ន​គ្រូបង្រៀន ក៏​មិន​សូវ​មាន។ ឲ្យ​តែ​មាន​កម្មវិធី​សិក្សា​ថ្មី ក្រសួង​អប់រំ ចាប់​ផ្តើម​រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​តម្រង់​ទិស​គ្រូ។ កន្លែង​ខ្លះ គម្រោង​សិក្ខា​សាលា​ធ្វើ​បី​ថ្ងៃ តែ​មន្ត្រី​ក្រសួង​តម្រឹម​ធ្វើ​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ចំណេញ​ថ្លៃ​ស្នាក់នៅ​ហូប​ចុក​ពេល​ធ្វើ​សិក្ខា​សាលា​នោះ។ ជួន​កាល គ្រូបង្រៀន​មិន​ទាំង​បាន​ទៅ​រៀន​បំប៉ន​ផង ក៏​ត្រូវ​ត្រដាបត្រដួស​បង្រៀន​សិស្ស​ទាំង​ខ្លួន​ឯង​មិន​សូវ​យល់​ក៏​មាន។…(អានអត្ថបពេញ)

ពលករ​ខ្មែរ ប៉ោយប៉ែត ៦១០

សម្រង់ RFAមន្ត្រី​ក្រសួង​ការ​បរទេស​ឲ្យ​ដឹង​ថា ពលករ​មិន​ស្រប​ច្បាប់​កម្ពុជា ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ៣​សែន​នាក់។ មន្ត្រី​សង្គម​ស៊ីវិល ធ្លាប់​លើក​ឡើង​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​ភាគ​ច្រើន​មិន​មាន​លិខិត​ឆ្លង​ដែន​ស្រប​ច្បាប់ ដោយសារ​ពលរដ្ឋ​មិន​សូវ​មាន​ការ​យល់​ដឹង។ ម្យ៉ាង​ទៀត តម្លៃ​នៃ​លិខិត​ឆ្លង​ដែន​ថ្លៃ​ខ្ពស់​ពេក។ មក​ដល់​ពេល​នោះ រដ្ឋាភិបាល​មិន​ទាន់​រៀបចំ​ផែនការ​រយៈពេល​វែង ដើម្បី​រក​ការងារ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ឡើយ

សម្រង់ VOAប្រទេស​ថៃ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារនេះ​ថា​ ខ្លួន​នឹង​ទទួល​យក​ពលករ​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ចេញ​នៅ​ក្នុង​ពេល​នេះ​ឲ្យ​មក​ធ្វើ​ការវិញ​នៅ​ក្នុង​ពេល​ខាង​មុខ។ ក៏ប៉ុន្តែ​ប្រទេសថៃ​បាន​ដាក់​លក្ខខណ្ឌ​ថា​ពលករ​ទាំង​នោះ​ត្រូវតែ​ត្រឡប់​មកធ្វើ​ការវិញដោយ​ភាព​ស្រប​ច្បាប់។

រាស្ត្រខ្មែរយល់ពីបញ្ហារស់នៅមិនស្របច្បាប់នេះច្បាស់ណាស់ ប៉ុន្ដែគ្មានជម្រើស ។ ការដែលលិខិតឆ្លងដែនខ្ពស់នេះជារឿង​មួយ ត្រឹមត្រូវសម្រាប់ប្រទេសនេះ ។ តើតម្លៃលិខិតឆ្លងដែនខ្ពស់នេះជាការកំណត់ដោយរដ្ឋ និងចូលហោប៉ៅជាតិឬបុគ្គល? ហាងឆេងយឺត លឿន មានកម្រិត ។

ឧបមាថាថៃគេមានបំណងល្អក្នុងការធ្វើឲ្យអ្នកខុសច្បាប់ក្លាយជាស្របច្បាប់ទៅចុះ តែតើខាងខ្មែរអន្ទ្រើសយើងមាន បំណងបែបហ្នុងទេ? ។ ដូចសង្ឃឹមផ្កាយលើមេឃហើយអាវ៉ា ព្រោះចំណួលពីការកិបកេងពីរាស្ត្រខ្សត់ខ្សោយឆ្លងដែន​ខុសច្បាប់ទាំងនោះ​បានធ្វើឲ្យ​ពួក​គេធំធាត់មានបានដល់សប់ង៉ៃ ។ បើគោលការណ៍ខាងលើចេញមែននោះ វាអាចជាសំណាងល្អសម្រាប់​អ្នកដែលមិនទាន់​របូត​រលូតពីស្រុកថៃ ប៉ុន្ដែវាស៊យ​សម្រាប់អ្នកដែលចូលដល់ស្រុកវិញ ព្រោះមុននឹងបានត្រឡប់ ខាងយើងមិនដឹងកៀប​សោហ៊ុយ​ពី​គ្នាប៉ុន្មានទៀតទេ ព្រោះប៊ុយរ៉៍ក្រាស៊ី និងពុករលួយ ?

1

…ពលករ​ខ្មែរ​ដែល​រដ្ឋ​អំណាច​យោធា​ថៃ ចាប់​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា វិញ​មាន​ចំនួន​កើន​ឡើង​រហូត​ទៅ​ដល់​ជិត ៩​ម៉ឺន​នាក់ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​៦ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា។…(អាស៊ីសេរី)

ខ្មែររាប់សែននាក់ទៅធ្វើការនៅប្រទេសជិតខាង ព្រោះនៅស្រុកខ្លួនមិនមានការងារសមរម្យធ្វើ ។ រដ្ឋាភិបាលត្រូវគិតគូរឡើងវិញ​អំពីរឿងនេះ ។ បើនៅស្រុកខ្លួនស្រួល ពលករខ្មែរយើងទំនងមិនលះបង់លំនៅដ្ឋានខ្លួនទៅលំបាកបែបនេះទេ ។ ហើយនេះក៏ជាមុខមាត់របស់ប្រទេសមួយដែរ ។

ចូរគិតឡើងវិញផងនូវសម្ដីដែលថា …មិនបណ្ដោយឲ្យរាស្ត្រខ្មែរណាម្នាក់ស្លាប់ដោយដាច់ពោះ… ។ ជាការពិត ទាំងខ្ញុំទាំងគេ​ តើនរណាទ្រាំអត់បាយស្លាប់ បើអត់ហើយមានតែត្រដាបត្រដួសទៅរក លែងគិតពីគ្រោះថ្នាក់ លែងគិតពីភាពថ្លៃថ្នូ ធ្វើយ៉ាងណា​ឲ្យខាងតែបានក្រពះឆ្អែតមួយថ្ងៃសិន ។

សស្លាក់សស្លើតតែពេលគេឆ្កឹះ ក្រោយមកមរណៈឈឹង ។ ឥឡូវគេឆ្កឹះទៀតហើយ តើផ្អើលទៀតទេ ឬរង់ចាំរកសំឡេងអាណត្តិ​ក្រោយ???

រយៈពេល ៣​ថ្ងៃ​កន្លង​មក​ហើយ ទាហាន​ថៃ បាន​ដាក់​រាយ​លួស​បន្លា​ប្រហែល​ជាង ១០០​ម៉ែត្រ នៅ​តំបន់​ស្រះ​ត្រាវ ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​ព្រះវិហារ។ យោធា​ខ្មែរ ចាត់​ទុក​សកម្មភាព​របស់​ទាហាន​ថៃ នេះ​ថា ជា​ការ​ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ព្រំដែន​ជា​ថ្មី បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​បាន​ស្ងប់ស្ងាត់​ជាច្រើន​ឆ្នាំ​មក​ហើយ។…

វៀតណាម ៦១០

ជនជាតិ​វៀតណាម​កាន់​ទង់ជាតិ​តវ៉ា​មុខ​រោងចក្រ​ នា​ខេត្ត​ប៊ិញយឿង (Binh Duong) ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ២០១៤។ Photo: AFP

សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា​ប្រតិកម្ម​ចំពោះ​ការ​ដាក់​ពង្រាយ​ឧបករណ៍​បូម​ប្រេង​របស់​ប្រទេស​ចិន នៅ​ក្នុង​ដែន​ទឹក​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម។ សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា ដែល​មាន​សមាជិក​៥​ពាន់​នាក់ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា ដើម្បី​ត្រៀម​ប្រឆាំង​បក​ទៅ​រដ្ឋាភិបាល​ចិន​វិញ​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ទាក់ទង​នឹង​ការ​ឈ្លានពាន​ដែន​សមុទ្រ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម។ អាជ្ញាធរ​ខ្មែរ​ព្រមាន​ថា​ទឹកដី​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជនបរទេស ប្រើប្រាស់​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ទេ ហើយ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​ការ​រឹង​ទទឹង​ធ្វើបាតុកម្ម​ក្នុង​ទឹកដី​កម្ពុជា។ (អានត ពីអាស៊ីសេរី)

ឃើញថាគេស្រឡាញ់ជាតិគេ មិនដូចយ៉ាងយើងទេ ។ បាត់ដីបាត់ទឹកប៉ុន្មានក៏បាត់ទៅ មានតែឲ្យថែម ធ្វើម៉េចឲ្យបុគ្គលខ្លួននិង​ក្រុមបានសុខ ។ ល្មមហើយម្ចាស់រាស្រ្ដ គិតគូរពីជាតិទឹកដីឡើងវិញ ។

ពេលអានអត្ថបទ សន្តិសុខ​ការពារ​បាតុករ​​​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​២​នាក់នឹកឆ្ងល់ថាពួកគាត់ពីរនាក់ទៅ​ច្រិមច្រុមអីនឹងរឿងបាតុកម្មគេហ្នុង ។​ឃើញហើយដើរចេញឲ្យឆ្ងាយ ៗៗៗ ។

អ្នកមានខែលមានដំបងមានកាំភ្លើងមានអាវក្រោះមានខែលមានមួកការពារដេញវាយអ្នកដែលគ្មានអ្វីទាំងអស់ ។ ពេលសម្ភាសមេពួកដេញវាយរាស្រ្ដ គេបែរជាស្ដីបន្ទោសដល់អ្នកទាមទារយុត្ដិធម៌ ។